ព័ត៌មានជាតិ

ករណីផ្ទុះផ្ទាំងសូឡា បណ្ដាលឲ្យឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុង

ព្រះវិហារ: កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០នាទី មានករណីអគ្គិភ័យចំណុចផ្ទះជនរងគ្រោះឈ្មោះ ង៉ូវ ម៉េងហ៊ត់ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះផ្ទះ ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី និងសម្ភារ:ប្រើប្រាស់(ឆេះអស់ទាំងស្រុង)។

មូលហេតុ៖ ផ្ទុះផ្ទាំងសូឡា បណ្ដាលឲ្យឆេះ៕

មតិយោបល់