ព័ត៌មានជាតិ

តុលាការបានបដិសេធ បណ្តឹងសុំស្រូបទោស ម្តាយ ថោង សារ៉ាត់ ខណៈជនជាប់ចោទ ដេកនៅពេទ្យរុស្ស៊ីជំនួសគុក

ភ្នំពេញៈ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក លាង សំណាត់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាល ក្រម សម្រេចបដិសេធចោល នូវបណ្តឹងសុំស្រូបទោស របស់ ជនជាប់ឈ្មោះ កែវ សារី ដែលត្រូវជាម្តាយបង្កើត ឧកញ៉ា ថោង សារ៉ាត់ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ លោក លាង សំណាត់ ដោយមានលោក ហ៉ឹង ប៊ុនថន តំណាងអយ្យការ បានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំស្រូបទោស របស់ជនជាប់ចោទ កែវ សារី។

នៅក្នុងសវនាការជនជាប់ចោទស្នើសុំស្រូបទោសដោយសារតែគាត់មានជំងឺប្រចាំការត្រូវសុំចេញទៅព្យាបាល និងដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា ជនជាប់ចោទ កែវ សារី កំពុងរស់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ជំនួសឲ្យគុកព្រៃស នោះ មានសាលក្រមស្ថាពរចំនួន២បទល្មើស៖
-ទី១បទ កាន់កាប់អាវុធខុសច្បាប់ តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ សាល ក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៥

-និងទី២បទ ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៦៕

មតិយោបល់