ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនកាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវ ៥៩២ កែង៣០៧ ក្រុម៦៣ ភូមិ១៣ សង្កាត់បឹងកក់២ បន្ទាប់ពីលួចម៉ូតូពីចំណុចផ្ទះលេខ២៤ ផ្លូវ ៥៨៤ ក្រុម៥០ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ ជួន ហៅជួន ភេទប្រុសអាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិតាង៉ក ឃុំតាង៉ក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនជនរងគ្រោះ ឈ្មោះ ទុយ ប៊ុនសាម ភេទប្រុសអាយុ ៥៥ឆ្នាំជនជាតិខ្មែរមុខរបរ ប្រធានហ៊ុនយូនីវើលហ្សលអង្គរគ្រុប(U.A.G) ស្នាក់នៅផ្ទះលេខ ២៤ផ្លូវ ៥៨៤ ក្រុម៥០ ភូមិ ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យលួចយកម៉ាក SYM.VS150s ( កូរ៉េ ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1.FJ.0808។
នៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូទុកនៅក្នុងផ្ទះរបស់ខ្លួន ហើយបានចាក់សោរត្រឹមត្រូវរួចចេញទៅខាងក្រៅផ្ទះ ដើម្បីជួបមិត្តភក្តិ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពឡើងផ្លោះរបងផ្ទះ ចូលលួចយកម៉ូតូគេចខ្លួន លុះមកដល់ចំណុច ផ្លូវ៥៩២ កែង៣០៧ ក្រុម៦៣ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក៏ត្រូវកំលាំងនគរបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនជាក់ស្តែងតែម្ដង រួមទាំងវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់