ព័ត៌មានជាតិ

នៅព្រឹកនេះ ស្រីមុំ ចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម

ភ្នំពេញៈ នៅម៉ោងប្រមាណជា៨ និង៥៨នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ រួមជាមួយមេធាវីការពារសិទ្ធិរបស់នាង គឺលោក គឹម វាសនា បានចូលខ្លួនបំភ្លឺតាមដីកាកោះហៅរបស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការចូលខ្លួនបកស្រាយបំភ្លឺរបស់ស្រីមុំ នៅចំពោះមុខតំណាងអយ្យការនេះ គឺពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ក្នុងនាមជាដើមបណ្តឹងប្តឹ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវនាងអះអាងថា ជាប្រុសស្នេហ៍ស៊ីជម្រៅរបស់នាងក្នុងគ្រាកន្លងមក។

គួររំឮកថា សំណុំរឿងក្តីក្តាំដែលផ្តើមចេញពីទំនាក់ទំនងស្នេហារវាងស្រីមុំ និងលោក កឹម សុខា បានអូសបន្លាយជាយូរខែមកហើយ ពោលគឺចាប់តាំងពីអំឡុងដើមឆ្នាំ២០១៦ មកម្ល៉េះ។ ស្រីមុំ និងលោក កឹម សុខា ដែលជាតួអង្គសំខាន់ត្រូវបានតំណាងអយ្យការ និងចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញចេញដីកាកោះហៅជាច្រើនលើកច្រើនសារ ប៉ុន្តែគេបានឃើញតែវត្តមានស្រីមុំតែម្នាក់ ដែលបានបង្ហាញខ្លួនតាមការកោះហៅ ខណៈដែលតួអង្គប្រុស គឺលោក កឹម សុខា បានបដិសេធម្តងហើយម្តងទៀតថា មិនចូលខ្លួនបំភ្លឺជាដាច់ខាតរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ក៏លោក កឹម សុខា មិនព្រមចូលខ្លួនតាមកោះហៅរបស់ចៅក្រមស៊ើបសួរនោះទេ។

ក្រៅពីតួអង្គសំខាន់ប្រុសស្រីមួយគូនេះ អ្នកដែលត្រូវរងការចោទប្រកាន់ពីតុលាការរហូតមានអ្នកខ្លះត្រូវជាប់គុកច្រវាក់ ក៏មិនតិចដែរ ជាក់ស្តែងមនុស្សមួយចំនួនដូចជា៖

-ទី១ លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី។

-ទី២ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

-ទី៣ ឈ្មោះ នី សុខា មន្ត្រីអង្គការអាដហក

-ទី៤ ឈ្មោះ ណៃ វ៉ង មន្ត្រីអង្គការអាដហក

-ទី៥ ឈ្មោះ យី សុខសាន្ត មន្ត្រីអង្គការអាដហក

-ទី៧ ឈ្មោះ លឹម មុនី មន្ត្រីអង្គការអាដហក

ពួកគេត្រូវបានរងការចោទថា បានសូកប៉ាន់សាក្សី និងសមគំនិតក្នុងការសួកប៉ាន់សាក្សី ដែលមានម្តាយស្រីមុំ និងស្រីមុំ ផ្ទាល់កុំឲ្យនិយាយការពិតពីរឿងស្នេហា រវាងស្រីមុំ និងលោក កឹមសុខា៕

មតិយោបល់