ភ្នំពេញៈ បុរសអនាថាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខកំពង់ដរអរិយក្សត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សពមិនត្រូវបានស្គាល់ឈ្មោះទេ អាយុប្រហែល៥០ឆ្នាំ ជាជនអនាថាស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល គេឃើញបុរសរូបនេះដេកនៅលើឥដ្ឋមុខដអរិយក្សត្រមិនព្រមភ្ញាក់ពេលនោះ ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរបានដើរទៅដាស់តែមិនភ្ញាក់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕
ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានដឹកសពជនរងគ្រោះទៅតម្កល់ទុកធ្វើបុណ្យនៅវត្តទួល សង្កាត់គីឡូម៉ែលលេខ៦ ខណ្ឌឫស្សីកែវ៕


មតិយោបល់