ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ម៉ូនថោន ផ្ដល់នូវគេហដ្ឋានដ៏ល្អឯក លើសពីក្ដីរំពឹងរបស់អតិថិជន

ភ្នំពេញ: ខណ:ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យហើយនោះ វិស័យអចលនទ្រព្យបាន និងកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដើម្បីដើរតួនាទីបំពេញនូវតម្រូវការរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នារស់នៅក្នុងគេហដ្ឋានដ៏ទំនើប ទាន់សម័យ ស៊ីវិល័យ និងភាពច្នៃប្រឌិត ប្រកបដោយផាសុខភាព។

ស្របតាមបរិបថនេះ Grandway Property CO., LTD ដែលជាក្រុមហ៊ុនអន្តរជាតិមួយ មានជំនាញខាងផ្នែកអចលនទ្រព្យជាច្រើនឆ្នាំ ហើយកំពុងអភិវឌ្ឍក្នុងប្រទេសកម្ពុជា បានសម្រេចធ្វើការសិក្សាយ៉ាងស៊ីជម្រៅមួយ ដោយផ្អែកលើភាពជឿនលឿន នៃបច្ចេកវិទ្យា ភាពច្នៃប្រឌិត ប្រកបដោយគំនិតរចនាកម្រិតខ្ពស់ ទៅតាមមហិច្ឆតារបស់ខ្លួន ក្នុងការរៀបចំនូវគម្រោងបុរី ម៉ូនថោន (Moon Town) ដើម្បីកសាងនូវគេហដ្ឋានដ៏ល្អឯក គ្មានគូប្រៀបជូនដល់អតិថិជនរបស់ខ្លួន។

តំណាង Grandway Property CO., LTD បានឲ្យដឹងថា បុរី ម៉ូនថោន ផ្ដល់ជូនអតិថិជននូវផ្ទះចំនួន៥ប្រភេទ ដូចជា វីឡាហ្រ្គេន វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងប្រភេទផ្ទះល្វែង ហើយអតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេស ៣% សម្រាប់រាល់ការជាវនូវគេហដ្ឋាននៅទាំងនេះ។ បុរី ម៉ូន ថោន មានអាសយដ្ឋានស្ថិតតាមបណ្ដោយផ្លូវ ឌួង ងៀប៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានទីតាំងនៅជិតសាលារៀនអន្តរជាតិ ក្លឹបកីឡាCCC ផ្សារទំនើប ភោជនីយដ្ឋាន និងមន្ទីរពេទ្យ ជាពិសេសធ្វើឲ្យអចលនទ្រព្យរបស់លោកអ្នកកើនតម្លៃយ៉ាងឆាប់រហ័ស។

តំណាងក្រុមហ៊ុនខាងលើ បន្តថា បុរី ម៉ូនថោន គឺផ្តោតជាសំខាន់លើគុណភាពសំណង់ សុវត្ថិភាព និងផាសុកភាពនៃការរស់នៅ ដោយមានការរៀបចំបានល្អ មិនមានសំឡេងរំខាន និងមានបរិស្ថានស្អាតល្អ។ ក្នុងបុរី ផ្លូវមានទំហំធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ ស្របជាមួយគំលាតផ្ទះពីមួយទៅមួយដាច់ឆ្ងាយពីគ្នា ដែលនាំឲ្យមានខ្យល់អាកាសល្អ ជាមួយសន្តិសុខ២៤ម៉ោង បំពាក់ដោយកាមេរ៉ាធានាបាននូវសុវត្ថិភាពខ្ពស់។ លើសពីនេះទៀត ម៉ូនថោន ក៏មានសេវាកម្មសម្បូរបែប រួមមានអាងហែលទឹក កន្លែងហាត់ប្រាណ ហាងកាហ្វេ និងសួនកម្សាន្តសម្រាប់កុមារផងដែរ។ សូមទំនាក់ទំនងអាសយដ្ឋានស្ថិតតាមបណ្ដោយផ្លូវ ឌួង ងៀប៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ – ទូរស័ព្ធ: 095 87 66 88 | 010 87 66 88៕

មតិយោបល់