កោះកុងៈ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចឆ្នេរពយស្ងាវ ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ មានករណីមនុស្ស ចុះលេងទឹកសមុទ្រ ត្រូវរលកកួចបាត់ខ្លួនចំនួន២នាក់។
ជនរងគ្រោះទី១.ឈ្មោះ ដា ស្រីឡែន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២.ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ១៥ ឆ្នាំ ជនជតិខ្មែរ មុខរបរសិស្ស។ អ្នកទាំងពីរ ត្រូវជាបងប្អូនគ្នា មានទីលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា នាវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ច បានស្វែងរកឃើញសពជនរងគ្រោះម្នាក់ ដែលត្រូវជាប្អូនប្រុស បានអណ្ដែតទឹក ខណៈម្នាក់ដែទៀត កំពុងបន្តស្វែងរក។
បច្ចុប្បន្នសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់