ព័ត៌មានសុខភាព

ទទួលទានស៊ុតជៀននៅពេលព្រឹក ផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសុខភាព?

បរទេស: ធ្វើស៊ុតជៀនលាយជាមួយម្រេច នៅពេលព្រឹក មិនត្រឹមតែជាអាហារ ដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអាហារជំនួយដល់សុខភាពទៀតផង។ ជាទូទៅស៊ុតជៀន ត្រូវបានគេចាត់ទុកថា ជាអាហារពេលព្រឹកដ៏ពេញនិយម បំផុត សម្រាប់ក្រុមគ្រួសារនាពេលបច្ចុប្បន្ន ដោយសារវាមានផ្ទុកនូវជាតិ ប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីន A, D និងវីតាមីន B12។ តើដឹងទេថា សារធាតុទាំងនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?

តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា អ្នកទទួលទានស៊ុត ជារៀងរាល់ថ្ងៃ អាចជួយឲ្យមានសុខភាពល្អ និងមានប្រព័ន្ធរំលាយប្រសើរទ្បើង ជាជាងអ្នកដែលមិនទទួលទានស៊ុតទៀងទាត់។ ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា ការញុាំស៊ុតជៀនលាយជាមួយម្រេច អាចជួយព្យាបាល និងការពារជំងឺផ្សេងៗជាច្រើន។

លើសពីនេះទៅទៀត ជាតិដែកដែលមាននៅក្នុងស៊ុត អាចជួយបង្កើនជាតិរ៉ែ ដល់អុកស៊ីសែន ទៅកាន់កោសិកាឈាម និងជំនួយដល់ថាមពល ថែមទៀត៕

មតិយោបល់