ព្រះសីហនុៈ នៅវេលាម៉ោង១២ជាង ថ្ងៃត្រង់ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍ ធុនមធ្យមជាពិសេសមួយគ្រឿង ចូលមកទស្សនា ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ។
នាវានេះ មានភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ចំនួន៦៧នាក់ ចេញដំណើរទេសចរមកពីប្រទេសម៉ាឡេសុី ចូលមកកម្ពុជា រយៈពេល២ថ្ងៃ នឹងគ្រោងចាកចេញទៅកាន់ប្រទេសវៀតណាមបន្តទៀតនៅយប់ស្អែក ៕
មតិយោបល់