តាកែវៈ បុរសម្នាក់បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីបានជិះម៉ូតូទៅបុកនឹងគូទគោយន្តកន្ត្រៃ ចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៧និង២៣នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៥-៨៦ ក្នុងភូមិនៀល ឃំុព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
មុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ គោយន្តបានបែកកង់ ហើយក៏បម្រុងនឹងឈប់ ខណៈនោះក៏មានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បានបើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឃើញដូច្នេះ អ្នកបើកបរគោយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ រួចបានទុកគោយន្តចោល ចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់