ព័ត៌មានជាតិ

បញ្ជូនខ្លួនចោរឆក់យ៉ាងសកម្ម៧នាក់ ទៅតុលាការ!

ព្រះសីហនុ: នាព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន៦នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ទៅកាន់តុលាការ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១២និង៤០នាទី នៅតាមដងផ្លូវលេខ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ម៉ាក Iphone X ខណ:ជនរងគ្រោះកំពុងដើរ និងនិយាយទូរសព្ទ ហើយគេចខ្លួនបាត់។

ភ្លាមៗនោះ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការដេញពីក្រោយ ស្ទាក់ពីមុខជនសង្ស័យភ័យបានទុកម៉ូតូចោលរត់ចូលព្រៃ ។

ខណ:នោះមានជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៣ មកបម្រុងរំដោះបក្ខពួករបស់ពួកវា សមត្ថកិច្ចយើងក៏ធ្វើការស្ទាក់ចាប់ពួកគេទាំង២នាក់នោះ តែគេបានជិះម៉ូតូរត់ និងបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់មកលើកម្លាំងសមត្ថកិច្ចយើង គំរាមកុំឲ្យតាមចាប់ពួកវា តែដោយកម្លាំងសមត្ថកិច្ចនៅតែតាម ពួកគេក៏បោះកាំភ្លើងខ្លីនោះចោលនៅតាមដងផ្លូវ សមត្ថកិច្ចយើងបានដេញរហូតដល់មុខផ្សារលើ ទើបអាចស្ទាក់ចាប់ពួកគេទាំង ២នាក់នេះបាន។ បន្ទាប់មកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលរត់ចូលព្រៃ និងឃាត់ខ្លួនបក្ខពួក២នាក់ទៀត ដែលជាអ្នកសមគំនិតបិទគូទ សរុបចំនួន៦នាក់។

ជនរងគ្រោះឈ្មោះ GUO PING ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរ សម្ភារ:បាត់បង់៖ ទូរសព្ទដៃ១គ្រឿង ម៉ាក Iphone X ពណ៌ខ្មៅ ។

ជនសង្ស័យចំនួន៦នាក់៖
១-ឈ្មោះ កែម ច័ន្ទសង្ហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (ជនដៃដល់ ) ។
២-ឈ្មោះ ជា ច័ន្ទដេវីត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ( ជនដៃដល់ ) ។
៣-ឈ្មោះ ណារិទ្ធ រតន: ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស (សមគំនិត បិទគូទ) ។
៤-ឈ្មោះ សែម ច័ន្ទកក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស (សមគំនិត បិទគូថ ) ។
៥-ឈ្មោះ តេង តូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស (សមគំនិត រំដោះបក្ខពួក ) ។
៦-ឈ្មោះ សុខ ជីមី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ( សមគំនិត រំដោះបក្ខពួក ) ។

វត្ថុតាងចាប់យកបានរួមមាន៖
ទូរសព្ទដៃអិនចុចពិល១គ្រឿង ពណ៌ខ្មៅ
ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌សលាយផ្កាឈូក ស្លាកលេខ ភ្នំពេញ 1CE-0624 ( មធ្យោបាយធ្វើសកម្មភាព )
ម៉ូតូ១គ្រឿង ម៉ាកសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BE-1584 ( មធ្យោបាយធ្វើសកម្មភាព ) ។
ប្រអប់អាវុធខ្លី ប្រើហ្គាស១
ហ្គាស១កំប៉ុង
គ្រាប់កាំភ្លើងជ័រមូល ២ ថង់
គ្រាប់កាំភ្លើងដែកមូល ២ ប្រអប់ ។

ចំពោះអាវុធខ្លីប្រើហ្គាស ដែលជនសង្ស័យបានទម្លាក់ចោលពេលសមត្ថដេញចាប់ មិនទាន់រកឃើញនៅឡើយទេ សមត្ថកិច្ចយើងកំពុងបន្តស្វែងរក ។

បច្ចុប្បន្នជនសង្ស័យទាំងទាំង៦នាក់បានសារភាពបន្ថែមថាពួកវាបានធ្វើសកម្មភាពលួចមានស្ថានទន្ងន់ទោស(ឆក់)ចំនួន៧លើកនៅរាជធានីភ្នំពេញ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ។

មតិយោបល់