(កំពង់ឆ្នាំង)៖លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកឧកញ៉ា កុយ សុវណ្ណ អនុប្រធានក្រុម ការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចូលរួមសំណេះសំណាល សួរសុខទុក្ខ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន ១៨៦២នាក់ កាលពីថ្ងៃទី១៩ មេសា ២០១៦ វេលាម៉ោង០២:១៥នាទី រសៀល នៅវត្តពានី ស្ថិតក្នុងភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន ១៨៦២នាក់ ស្រី ៩៨០នាក់។ ទន្ទឹមនឹងនោះ លោកឧកញ៉ា កុយ សុវណ្ណ ក៏បានចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ គ្រួសារក្រីក្រ ចំនួន ៦គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ១បាវ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីវអ៊ីវ ១យួរ និងថវិការ មួយចំនួន៕
មតិយោបល់