ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា មឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់លើ ម្ហូបអាហារ នៅផ្សារវាលរេញ ។
លទ្ធផលនៃការត្រួតពិនិត្យ យើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់លើគ្រឿងសមុទ្រស្រស់នោះទេ តែយើងបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោមៈ
ទឹកត្រីសញ្ញាផែនដីចំនួន ៤ដប ស្មើរនឹង ៦គ.ក.
ម៉្សៅពោត Cokelat ចំនួន ២កញ្ចប់ ស្មើរនឹង ២.៥ គ.ក.
ស្ករដូង THIEN HUONG ចំនួន៤កញ្ចប់ ស្មើរនឹង ១.៥គ.ក.
សរុបចំនួន ១០គ.ក. ។ ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកំទេចចោល៕
មតិយោបល់