ភ្នំពេញៈ នៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកន្លែង បណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស នៅក្នុងសាកលវិទ្យាល័យខេមរៈ តាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់សាកលវិទ្យាល័យខេមរៈឈ្មោះ រស់ រ៉ាវុធ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ នាយកសាកលវិឡាល័យ។ ប្រភេទសំណង់ ថ្មបេតុង មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
សម្ភារខូចខាតរួមមាន៖ ឆេះបន្ទប់ហ្វូតូគូពី រួមមានម៉ាស៊ីនគូពីចំនួន ៤គ្រឿង លេបថប១៥គ្រឿង ម៉ាស៊ីនព្រីន ៥គ្រឿង ទូទឹកកក១គ្រឿង ម៉ូតូ២គ្រឿង ម៉ាស៊ីនកាត់ក្រដាស០១គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
អគ្គិភ័យនេះ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៥ គ្រឿង ចេញអន្តរាគមន៍ បានប្រើប្រាស់ទឹកអស់ ០៥ឡាន ស្មើនឹង ២០ម៉ែត្រគូប និងរថយន្តជំនួយ ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក។
រលត់ជាស្ថាពរនៅម៉ោង ១ និង៤៥នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់