ព្រះសីហនុៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កងរាជអាវុធហត្ថស្រុកគីរីសាគរ ខេត្តកោះកុង បានស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យម្នាក់ ជាឃាតក ដែលបានវាយសម្លាប់កម្មករទូកនេសាទទម្លាក់ទឹកសមុទ្របានហើយ។
ជនរងគ្រោះឈ្មោះ នេត សម្បត្តិ អាយុ៤៨ឆ្នាំ ។ ជនសង្ស័យ មានឈ្មោះ នេត អឿន អាយុ៤២ឆ្នាំ មុខរបរកម្មករទូកនេសាទ ។
បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជនសង្ស័យរួចហើយនោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
មតិយោបល់