ព័ត៌មានជាតិ

បុរសម្នាក់ទើបចេញពីមណ្ឌលបន្សាបសារធាតុញៀន ស្រាប់តែចងកសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ។

សាកសពជនរងគ្រោះឈ្មោះ ធី ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុកាលពីម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ យ៉ាន ស៊ីណា បានចេញពីធ្វើការនៅម្តុំបឹងត្របែក ហើយត្រឡប់មកផ្ទះជួលវិញ ក៏បានជួបជនរងគ្រោះ ដែលជាមិត្តភក្តិរបស់ប្តី បានប្រាប់ថា គាត់ទើបចេញពីមណ្ឌលបន្សាបសារធាតុញៀន គ្មានកន្លែងស្នាក់នៅទេ ទើបឈ្មោះ យ៉ាន ស៊ីណា បានបបួលជនរងគ្រោះមកស្នាក់នៅផ្ទះជាមួយគាត់មួយរយៈ ពេលមកដល់ក៏ហូបបាយ និងបោកខោអាវហាល ។ ចំណែកយ៉ាន ស៊ីណា ក៏សម្រាកក្នុងបន្ទប់ជួល ។ លុះដល់ម៉ោង ១និង៣៥នាទីរំលងអធ្រាត្រ អ្នករស់នៅបន្ទប់ក្បែរគ្នាបានចេញមកខាងក្រៅ ដើម្បីរកទិញមីឆុងហូប ក៏ឃើញជនរងគ្រោះស្លៀកខោលីអូ ពណ៌ខ្មៅ ចងកជាមួយក្រណាត់ពណ៌ខ្មៅ ជាប់នឹងដំបូលសំយ៉ាបផ្ទះ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់