ក្លឹបបាល់ទាត់ ប្រទេសកូឡុំប៊ីគឺ Millonarios បានធ្វើការហ្វឹកហាត់ថ្ងៃពុធម្សិលម៉ិញក្នុងទឹកដីខ្លួនឯងមុនការជួបគ្នាជើងទីពីរជាមួយនឹង ក្លឹបប្រេស៊ីល Porto Alegre’s Gremio រឺក៏ហៅអោយខ្លីថា Gremio ក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ Copa Sudamericana 2012 នារាត្រីថ្ងៃព្រហស្បតិនេះ។
សូមបញ្ជាក់ ថាពានរង្វាន់ Copa Sudamericanaនៅក្នុងតំបន់អាមេរិកឡាទីននេះបើប្រៀបធៀបជាមួយនឹងទ្វីបអឺរ៉ុបគឺ ស្មើនឹងពានរង្វាន់ Europa League។ ក្រុមទាំងពីរកាលពីជំនួបរវាងគ្នាក្នុងជើងទីមួយពេលម្ចាស់ផ្ទះប្រេស៊ីល Gremio ជាម្ចាស់ផ្ទះ បន្សល់ត្រឹមលទ្ធផលម្ចាស់ផ្ទះឈ្នះ 1-0 ដែលជាការរកគ្រាប់បាល់ តែតបញ្ជូលទីដោយកីឡាករ Marco Antonio នៅនាទីទី 36 ក្នុងតង់ទី ១។
Millonarios លោក Hernan Torres បាននិយាយថា ថ្វីបើចាញ់នៅជើងទីមួយជើងទីពីរនេះក្រុមរបស់លោក មានទំនុកចិត្តថានឹងឈ្នះការប្រកួត និងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឲ្យខានតែបាន។ សម្រាប់ក្រុមទាំងពីរ ក្រុមណាដែលឆ្លងផុតវគ្គនេះ នឹងត្រូវជួបជាមួយក្លឹបអាហ្សង់ទីន Tigre នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលក្រុមពីររង់ចាំជួបគ្នាជាស្រេចនៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រផងដែរគឺរវាងក្លឹបប្រេស៊ីល Sao Paulo និងក្លឹបឈីលី Catolica៕
មតិយោបល់