កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពវាយឪពុកម្តាយនិងគំរាមសម្លាប់ ក្រោយពីតូចចិត្តនឹងប្រពន្ធលែងលះ សុំលុយឪពុកម្តាយយកទៅទិញស្រាផឹកមិនបាន។
ករណីនេះកើតឡើងនៅម៉ោង៨ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ញឹម ហួត ភេទប្រុស អាយុ៣៣ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ត្រូវាបនសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំច្រើនលើក ច្រើនសារមកហើយ តែមិនរាងចាលនោះទេ ទើបប្រពន្ធទ្រាំមិនបានក៏លែងលះ លុះថ្ងៃកើតហេតុ ក៏សុំលុយឪពុកម្តាយយកទៅទិញស្រាផឹកមិនបាន ក៏វាយនិងគំរាមសម្លាប់តែម្តង។
លុះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញខេត្តហើយ៕
មតិយោបល់