ត្បូងឃ្មុំៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី មានករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ នៅចំណុចភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ ហេង ដានី ភេទស្រី អាយុ២៨ឆ្នាំ បានយកខ្សែនីឡុងវិញ ពណ៌ទឹកមាស ចងជាប់មាត់ទ្វាផ្ទះខាងក្រោយកម្ពស់២ ម៉ែត្រពីដី ចង.កសម្លាប់ខ្លួន។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់