អចលន​ទ្រព្យ

ព្រីនស៍ ស៊ីធី សិនធើ គម្រោងយក្សថ្មី នៅតាមតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ

ក្រុមហ៊ុន Prince Real Estate Group បានប្រកាសឲ្យដឹងតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្លួន ថា ក្រុមហ៊ុន មានគម្រោង ព្រីនស៍ ស៊ីធី សិនធើ ស្ថិតនៅលើផ្ទៃដីទំហំ ១៦ហិកតា កណ្តាលទីក្រុងព្រះសីហនុ មានទីតាំងក្បែរនឹងសណ្ឋាគារលំដាប់ផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលជាគម្រោងបណ្តុំនូវអគារចម្រុះលំដាប់ខ្ពស់មានដូចជា៖ អគារស្នាក់នៅ អគារការិយាល័យ និងតំបន់លំហែកាយតាមតំបន់ឆ្នេរសមុទ្រអន្តរជាតិ។

ក្រុមហ៊ុន ក៏មានគម្រោង ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។

ក្រៅពីនោះ គម្រោងសណ្ឋាគារ ព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្បែរឆ្នេរសមុទ្រដ៏ស្រស់ស្អាត បំពាក់នូវសេវាគ្រប់គ្រងសណ្ឋាគារថ្នាក់ខ្ពស់បំផុតលំដាប់អន្តរជាតិ នឹងដាក់ដំណើរការអាជីវកម្មនៅឆ្នាំ ២០១៨នេះ៕

មតិយោបល់