ព័ត៌មានជាតិ

អភិបាលស្រុកបាទីលោក អ៊ុក រី ត្រូវជំនួសតំណែងដោយលោក ភូន ឈីម ពីអភិបាលរងស្រុកបាទីវិញម្តង

តាកែវៈ នៅក្នុងកម្មវិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច អភិបាលស្រុកបាទី នៅព្រឹកថ្ងៃ អង្គារ ១៣ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសាលសាលាស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាលនៃខណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា៖ មន្រ្តីសមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការសម្របសម្រួល ដោះលែងជនសង្ស័យ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ជាដាច់ខាត ពិសេសគឺពាក់ព័ន្ធនឹងការបើកល្បែងស៊ីសង ឬកាងបទល្មើសនានា ដោយលោកបានបញ្ជាក់ថា នឹងធ្វើសំណើទៅថ្នាក់លើដកហូតតំណែង នឹងតួនាទីមន្ត្រីទាំងនោះចោល។

ការប្រកាសតែងតាំង លោក ភូន ឈីម ពីអភិបាលរងស្រុកបាទី មកជាអភិបាលស្រុកបាទី ជំនួសលោក អ៊ុក រី ដែលនឹងត្រូវផ្ទេរភារកិច្ចបន្តនៅសាលាខេត្តតាកែវ។

ក្នុងកម្មវិធីនេះដែរ មានការចូលរួមពីប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជារការ លោកស្នងការ លោកអធិការ ក្រុមប្រឹក្សាភូមិ ឃុំ ក្រុមអាជីវករ ៕

មតិយោបល់