ព័ត៌មានជាតិ

ស្ពានបាឡេផ្លូវជាតិលេខ២ បាក់ស្រុតទៀតហើយ ថ្នាក់លើអើយ!

តើមកពីស្ពានអន់ ឬមកពីឡានដឹកលើសទម្ងន់? បើផ្លូវនេះមានស្ថានីយជញ្ជីងថ្លឹងរថយន្តដែលលើសទម្ងន់ច្រើន….?

សូមមេត្តាក្រសួងសារធាណការ និងដឹកជញ្ជូន ចុះមើលស្ពានមួយកន្លែង ដែលស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល បានបាក់ស្រុតទៀតហើយ។

ស្ពានចេះតែស្រុតបាក់រហូតនោះមានគេលូចខ្សឹបប្រាប់ថា មានមនុស្សលួចទៅដោះខ្ចៅទម្រស្ពាន ដើម្បីឲ្យថ្នាក់លើឆាប់មានវិធានការបង្កើតស្ថានីយថ្លឹងរថយន្ត ដែលផ្ទុកលើសចំណុះ។

គេលួចខ្សឹបប្រាប់ទៀតថា ពេលមានស្ថានីយថ្លឹងរថយន្តហើយ ជញ្ជីងថ្លឹងរថយន្តនោះ ទ្រនិចងាប់ស្តូករស់រវើក តែដៃអស់លោកសមត្ថកិច្ចឈរជើងនៅក្នុងស្ថានីយនោះទទួលយកលុយពីម្ចាស់រថយន្តម្ចាស់ទំនិញមករាប់គ្រប់មិនគ្រប់តាមតម្លៃកំណត់ទឹកមាត់ រួចដាក់ចូលហោប៉ៅ។ ដូចប្រសាសន៍លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល “ស្ពាននេះ ជូសជុលញឹកញាប់តើមកពីស្ពានអន់ ឬក៏ឡានដឹកលើសទម្ងន់? បើផ្លូវនេះមានស្ថានីយថ្លឹងរថយន្តដែលលើសទម្ងន់?

ស្ពានបាឡេផ្លូវជាតិលេខ០២ ក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ស្ថិតនៅចន្លោះកណ្តាលស្ថានីយថ្លឹងរថយន្ត របស់ខេត្តតាកែវនៅមុខវត្តឃ្លាំងមឿង ឃុំពុតសរ ស្រុកបាទី និងស្ថានីយថ្លឹងរថយន្តរបស់ខេត្តកណ្តាល ស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

ស្ពានព្រែកស្លែងបាក់គេប្រាប់ថា មកពីអ្នកនៅស្ថានីយថ្លឹងរថយន្តមុខវត្តឃ្លាំងមឿងស្រុកបាទី អ្នកអនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ ចំណែកឯស្ពានស្ថឹតនៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹងចេះតែបាក់ស្រុតនោះ គេប្រាប់ថា មកពីអ្នកនៅស្ថាននីយថ្លឹងរថយន្តនៅភូមិសៀមរាប ឃុំសៀមរាប អនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់ ឆ្លងកាត់។

សរុបទៅមកពីក្រុមជញ្ជីងដដែល គួរតែលប់បំបាត់អំពើពុករលួយក្នុងស្ថានីយថ្លឹងរថយន្ត ទើបបានស្ពាន ផ្លូវលែងបាក់ ខូចបើមិនអ៊ីចឹងទេ កុំឲ្យមានស្ថាននីយថ្លឹងរថយន្តតែម្តង៕

មតិយោបល់