យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៣១៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៥លីត្រ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី។
បន្ថែមពីនេះ មន្រ្តីជំនាញ ក.ប.ប. ក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្ដុសតាមបណ្ដាហាងលក់គ្រឿងសំណង់នានាផងដែរ៕
មតិយោបល់