អាមេរិកៈ សាកសពក្មេងប្រុសអាយុពីរឆ្នាំម្នាក់ ដែលត្រូវក្រពើអូសចូល ទៅក្នុងទឹកនៅក្បែររមណីដ្ឋា Disney ក្នុងទីក្រុង Orlando ត្រូវបានរកឃើញថា ស្លាប់។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។
ក្មេងប្រុសរូបនេះ ឈ្មោះ Lane Graves បានឈរលេងទឹកនៅក្បែរឆ្នេរសមុទ្រ Seven Seas Lagoon កាលពីយប់ថ្ងៃអង្គារ ត្រូវបានក្រពើអូសទាយទៅឆ្ងាយ។
ទូក និងឧទ្ធម្ភាគចក្រមួយ ព្រមទាំងមន្ត្រីប៉ូលិសជាច្រើននាក់ បានចូលរួមនៅ ក្នុងការស្វែងរក ដែលមកទល់ពេលនេះ សាកសពក្មេងម្នាក់នេះ ត្រូវបានគេរក ឃើញហើយ។
គួរបញ្ជាក់ដែរថា អំទ្បុងពេលកើតហេតុភ្លាម ឪពុករបស់ក្មេងប្រុសនោះ បានចូលទៅក្នុងទឹក ដើម្បីព្យាយាមចាប់យកកូនគាត់ចេញពីក្រពើ តែឥតប្រយោជន៍អ្វីទាំងអស់ នេះបើតាមតម្រួតលោក Sheriff Jerry Demings បានឲ្យដឹង៕
មតិយោបល់