ព័ត៌មានជាតិ

ឡើងចាប់សត្វព្រៃលើបង្គោលភ្លើង ត្រូវចរន្តអគ្គិសនីឆក់ឆ្លាប់មួយរំពេច

ព្រះវិហារ: ក្មេងប្រុសម្នាក់បានស្លាប់ភា្លមៗមួយរំពេចនៅកន្លែងកើតហេតុ ក្រោយពីក្មេងប្រុសរូបនេះ បានឡើងចាប់សត្វព្រៃនៅលើបង្គោលភ្លើងមួយដើម។

ហេតុការណ៍នឹកស្មានមិនដល់ និងជាការធ្វេសប្រហែសនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអូរប្រាប ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។ បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសម្នាក់ឈ្មោះ ឡាន់ ផល្លា អាយុ១៣ឆ្នាំ បានឡើងចាប់កូនសត្វព្រៃនៅតាមបង្គោលភ្លើង ខណ:ពេលដែលកំពុងឡើងនោះ ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូសារសព ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់