សៀមរាបៈ មានករណីបុរសជាជនបរទេសម្នាក់បានធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួល បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះជួល មានឈ្មោះ អ៊ុ ថា ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរលក់គ្រឿងទេសនៅទីតាំងខាងលើ ។ ចំណែកជនបរទេសដែលបង្កហេតុ មានឈ្មោះ Love Jon Leon ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិអង់គ្លេស សញ្ជាតិអង់គ្លេស ដែលបានចូលមកស្នាក់នៅតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ចប់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
ក្នុងនោះដែរ អគ្គិភ័យនេះបានឆេះបំផ្លាញបន្ទប់ទំហំ៦គុណ១៣ម៉ែត្រទាំងស្រុង , គ្រែ០២ , ទូទឹកកក០១, ម៉ាសុីនបោកខោអាវ០១ , ទូរចាន០១ , ម៉ាសុីនត្រជាក់១ ,កង្ហារឈរ ២, ទូរ ខោអាវ១, តុឈើដាក់ទូរទស្សន៍៤ ,iPhone 7 ចំនួន១គ្រឿង , លុយ៦០០ដុល្លារអាមេរិក រួមនិងសំភារៈប្រើប្រាស់ផ្សេងទៀត ។
ខណៈពេលនេះ ជនបរទេសត្រូវបានបញ្ជូន ទៅការិយាល័យជំនាញមានចំណាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់