រុស្ស៊ីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ី Su-24M បានធ្វើបេសកកម្មហោះហើរ រំលងដែនសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មាន Sputnik ដកស្រង់សម្តីសេចក្តីថ្លែងការណ៍មួយ ពីតំបន់យោធាភាគខាងកើត បាននិយាយថា «នាវិកយន្តហោះចម្បាំងរុស្ស៊ី Su-24MR បានអនុវត្តការហោះហើរ តាមការគ្រោងទុករំលងដែនសមុទ្រជប៉ុន ។
ដោយការហោះហើរនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង ជាមួយនឹងច្បាប់អន្ដរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស ដោយពុំមានព្រំប្រទល់នៃរដ្ឋផ្សេងៗណាមួយ ត្រូវបានរំលោភបំពាននោះ។
សូមជំរាបថា Sukhoi Su-24 គឺជាយន្តហោះប្រតិកម្ម វាយប្រហារដែនអាកាសគ្រប់ល្បឿន ដែលបានរចនាឡើង នៅក្នុងសម័យសូវៀត៕
មតិយោបល់