ភ្នំពេញៈ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មសេវាដឹកជញ្ជូនអតិថិជនតាមរយៈ App ក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការបើកបរ។
អ្នកប្រកបអាជីវកម្មទាំងអស់ ត្រូវមានបណ្ណបើកបរ បណ្ណសម្គាល់ខ្លួន ស្លាកលេខយានជំនិះ និងត្រូវធានាឲ្យបាននូវសុខសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនរាល់ពេលធ្វើដំណើរ ក៏ដូចជាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕





មតិយោបល់