ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើម៉ាកសញ្ញាផលិតផល។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ STONE PHUP ROBERT ភេទប្រុស ស្នាក់នៅផ្ទះលេខ ១០០៣ អគារលេខ១៥ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ០៤៥ អ.យ.ថ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឱ្យជនសង្ស័យបង្ហាញខ្លួន នៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ដើម្បីបំភ្លឺពាក់ព័ន្ធសំណុំរឿង ប្រកួតប្រជែងដោយមិនស្មោះត្រង់ និងរំលោភលើម៉ាករបស់ក្រុមហ៊ុន ស្តារ អេស អេស៊ាន ភីធីវ៉ាយ អិលធីឌី ដោយមានដើមបណ្តឹងឈ្មោះ ប៉េង គឹម ជាម្ចាស់ក្រុមហ៊ុន៕
មតិយោបល់