បាត់ដំបងៈ កងកម្លាំងចម្រុះ និងមន្ត្រីជំនាញលើការត្រួតពិនិត្យចំណីអាហារ រួមទាំងមន្ត្រីសាលាក្រុងបាត់ដំបង បានដុតបំផ្លាញចោលទឹកផ្លែឈើ និងទឹកក្រូចដែលហួសកាលបរិច្ឆេទចំនួន២០០កេស។
ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨លើទីតាំងចាក់សំរាម ឋិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទឹកផ្លែឈើ និងទឹកក្រូចទាំង២០០កេសនោះ (ស្មើទម្ងន់២តោន) ត្រូវបានមន្ត្រីជំនាញខាងផ្នែកចំណីអាហារ សហការជាមួយកងកម្លាំងចម្រុះចុះត្រួតពិនិត្យ រកឃើញនិងបានធ្វើការដកហូតកាលពីពេលថ្មីៗនេះ នៅក្នុងខេត្តបាត់ដំបង៕
មតិយោបល់