បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0203 ហ្វាដឺហ្វម (កាច់ចង្កេះ) បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ពេលទៅដល់ចំណុចកើតហេតុបានគេចក្រឡុក ហើយជ្រុលទៅបុកម៉ូតូកែច្នៃ (គ្មានភ្លើងបំភ្លឺ ) ដែលបើកមកពីទិសផ្ទុយបណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ខា វី ភេទប្រុុស អាយុ២៧ឆ្នាំ របួសធ្ងន់បាក់ជើង រួចចុះពីលើរថយន្ត គេចខ្លួនបាត់ស្រមោល៕
មតិយោបល់