បរទេស៖ កីឡាករខ្សែប្រយុទ្ធ Lukaku ដែលជាកីឡាករតម្លៃខ្លួនកំណត់ត្រារបស់ក្លឹបតោខៀវ Chelsea យប់មិញនេះបានប្តុរចូលភ្លាមអាចរកគ្រាប់ដំបូងក្នុងលីគរបស់ខ្លួនភ្លាមហើយថែមទាំងអាចបន្ថែមគ្រាប់បាល់១១ម៉ែត្រមួយទៀតជួយឲ្យក្រុមរបស់លោក Tuchel យកឈ្នះងាយៗលើAston Villa។
ខណៈដែល Chelsea និងក្តីសុបិន្តក្នុងការលើកពានរង្វាន់អង់គ្លេសកាន់តែខិតឆ្ងាយទៅហើយនោះ Lukaku ហាក់ដូចជាបានក្លាយទៅជាវិរៈបុរសថ្មីម្នាក់ដើម្បីជួយជម្រុញក្រុមសាជាថ្មីនៅក្នុងពេលវេលាដែលនៅសេសសល់ក្នុងរដូវកាលនេះ។
គិតចាប់តាំងតែពីខែកញ្ញាមកដល់ពេលនេះមានរយៈពេលជាង៦សប្តាហ៍ហើយដែលកីឡាកររូបនេះបានបន្តសម្រាកព្យាបាលរបួសប៉ុន្តែក្រោយការប្រកួតយប់មិញនេះមានន័យថា Lukaku នឹងអាចបង្ហាញវត្តមានជាប់ជាប្រចាំជួយក្រុមវិញជាមិនខាន៕
គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២៨ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយ Reece James តែ Jorginho តាមស្មើមកវិញនៅនាទីទី៣៤ជាគ្រាប់បាល់ ១១ម៉ែត្រនិងក្រោយមកតង់ទី២ទើប Lukaku អាចរកបាន១គ្រាប់នាំមុខវិញនិងបន្ថែម១គ្រាប់ទៀតនៅនាទីទី៩០បូក៣ទៅហើយ៕
មតិយោបល់