ផ្ទះ ព័ត៌មានជាតិ រថយន្តបុករថយន...

រថយន្តបុករថយន្តបណ្ដាលមនុស្សស្រីប្រុសរងរបួសធ្ងន់ស្រាល ១៣នាក់ នៅស្រុកបាធាយ

0

កំពង់ចាម: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣៥នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកខាងកើតភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-1200 អ្នកបើកបរឈ្មោះ នូ ម៉ឺយ ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបុករថយន្តម៉ាក សាំយ៉ុង ដូចគ្នាពាក់ផ្លាកលេខ ភ្នំពេញ 2J-0580 កំពុងបើកឆ្លងផ្លូវពីលិចទៅកើត អ្នកបើកបររត់គេចបាត់ស្រមោល។

សូមបញ្ជាក់៖ ករណីខាងលើនេះ បណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ ស្រី៩នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន និងស្រាវជ្រាវរកអ្នកបើកបររត់គេចខ្លួន ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់