ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក រេចង្កូតធ្លាក់ផ្លូវបុកដើមឈើ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយមានរ៉ឺម៉កម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បានរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទី​រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិជីអាប់ ឃុុចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយ ម៉ូតូសណ្តោងរុឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GW-1172 បើកបរពីត្បូងទៅជើង ដោយឈ្មោះ និល សុធន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិណូទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព) រួមដំណើរជាមួយឈ្មោះ លី តឹកឆេង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) ។

ចំណែកមូលហេតុបឋមគឺបង្កដោយអ្នកបើកបរម៉ូតូបើករេចង្កូតធ្លាក់ផ្លូវ ហើយទៅបុកដើមឈើ ពេលនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់