ព័ត៌មានជាតិ

ធុនត្រាពាក់ស្លាកលេខភ្នំពេញ2AI- 6697បែកកង់រេ ចង្កូតបុកជាមួយម៉ូតូស្លាប់ម្នាក់នៅ…

ព្រះសីហនុ: បរុសម្នាក់បានស្លាប់ភ្លាមបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោង១២និង ០៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ១៣០. ១៣១ ក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកធុនត្រាពណ៏ស ពាក់ស្លាកលេខភ្នំពេញ2AI- 6697ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះកែវ គីនថុន ភេទប្រុស អាយុ៥៣ឆ្នាំទីលំនៅភូមិព្រែកឫស្សីខាងកើត ឃុំតាខ្មៅ ខេត្តកណ្តាល បានបែកកង់រេ ចង្កូតទៅខាងឆ្វេង រួចក៏បានបុកម៉ូតូ១គ្រឿងម៉ាកC125ពណ៏ខ្មៅទិសដៅពីខេត្តព្រះសីហនុ ទៅភ្នុំពេញពាក់ស្លាកលេខព្រះសីហនុ1AF -2365 បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះអ៊ុន ដាណាត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ស្លាប់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសពត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់