ព័ត៌មានជាតិ

សមត្ថកិច្ចចុះបំផ្លាញដំណាំកញ្ឆាដែលលួចដាំខុសច្បាប់ ចំនួន៧ទីតាំង ស្មើនឹង២.៤៤៥ដើម នៅស្រុកគិរីវង់

តាកែវៈ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៥នាទី អនុវត្តតាមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ដោយប្រើប្រាស់កម្លាំងសរុប៤០នាក់ បានចុះប្រតិបត្តិការបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន៧ទីតាំង ស្មើនឹង ២.៤៤៥ដើម ស្ថិតនៅចំណុច គុហារចិន ស្ថិតក្នុងភូមិជ្រោយ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីសរុប៨០៤ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យលួចដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់