តាកែវៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៣ មុខកងពលង៧០ ស្ថិតសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយស្នងការនគរបាលខេត្តតាកែវ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីឃាតកម្ម លួចកាច់កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធ ស្ថិតភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជនស្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ ថូ ថុន ហៅផូ ថុន ហៅស្វិត ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ័ ខេត្តព្រៃវែង ។
វត្តុតាងដកហូតរួមមាន៖
-កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៣
-ម៉ូតូ០១គ្រឿងម៉ាក AIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1BY-1688
-ដែកអក្សរT និងថ្នាំបំពុលឆ្កែមួយចំនួន
-ស្លាកលេខម៉ូតូខេត្តតាកែវចំនួន៣បន្ទះ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឋ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



មតិយោបល់