ព័ត៌មានជាតិ

អាសូរណាស់! តូចចិត្តមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន!

ពោធិ៍សាត់: លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នពស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ណន អ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ។ ជនរងគ្រោះបានចងក និងក្រមា ពណ៌ក្រហម លើដើមស្វាយចន្ទី កម្ពស់២,៥០ម៉ែត្រ។ និងប្រពន្ធឈ្មោះ ផន ច្រិប អាយុ៣៨ ឆ្នាំ មានកូនចំនួន២នាក់ ប្រុស២នាក់។

មូលហេតុ មានជំងឺប្រចាំកាយ។

ចំោះសាកសព សមត្ថកិច្ចយើងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់