ព័ត៌មានជាតិ

មន្ត្រីប៉ូលិសស្រុកអង្គរជុំម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅស្រុកក្រឡាញ់

សៀមរាប: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៥០នាទី មន្ត្រីនគរបាលម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ ខេត្តសៀមរាប។

រថយន្តបង្កម៉ាក លុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-4731 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច បានបុកម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1S-1215 របស់ជនរងគ្រោះឈ្មោះ មិត្ត សាំ ភេទប្រុស(ស្លាប់) ត្រូវជាមន្ត្រីប៉ូលិសស្រុកអង្គរជុំ ខេត្តសៀមរាម។

មូលហេតុ៖ អ្នកបើកបររថយន្តមានល្បឿនលឿន រីឯម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកំណតហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកររថយន្តចុះរត់គេចបាត់ស្រមោល៕

មតិយោបល់