ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកត្រី ក្រុមហ៊ុន កងដឹកជញ្ជូន ឆ.ន ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3D-1815 បើកលឿន បែកកង់រេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ដឹកខ្សាច់ តែសំណាងល្អមិនមានអ្នករងរបួសឡើយ បង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងសម្រួលចរាចរណ៍ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់