កំពង់ធំៈ មានករណីឃាតកម្មមួយបានកើតឡើង ក្រោយពីបុរសម្នាក់មានជំងឺសរសៃប្រសាទ យកកាំបិតអារ.កសម្លាប់កូនស្រី កំពុងដេកលក់ក្នុងអង្រឹងនៅសំយ៉ាបផ្ទះខាងត្បូង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី0២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសំយ៉ាបផ្ទះរបស់ឪពុកឈ្មោះ សុខ ម៉ឺន ភេទប្រុស អាយុ៧៨ឆ្នាំ (ត្រូវជាឪពុកជនរងគ្រោះ ទាំងជនសង្ស័យ) នៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះសុខ យ៉ឺន ភេទស្រី អាយុ៣៧ឆ្នាំ ប្តីឈ្មោះ ចាន់ ចយ មានកូនចំនួន២នាក់ នៅផ្ទះជាមួយ។ ចំណែកជនសង្ស័យឈ្មោះ សុខ មឿន ភេទប្រុស អាយុ៤៨ឆ្នាំ(ពោះម៉ាយ) រស់នៅផ្ទះជាមួយជនរងគ្រោះត្រូវជាប្អូនបង្កើត ជនសង្ស័យ(មានជំងឺសរសៃប្រសាទ)។
មូលហេតុ ជនសង្ស័យមានជំងឺសរសៃប្រសាទ ដោយសារដំគ្រាប់លេងតាំងពីកុមារ។ ចំពោះជនសង្ស័យនិងវត្ថុតាង ឃាត់និងរក្សានៅអធិការដ្ឋាននគរបាលស្រុក៕
មតិយោបល់