បន្ទាយមានជ័យៈ ជនសង្ស័យ២នាក់ ត្រូវបានកងរាជអាវុធហត្ថស្រុកម៉ាឡៃដឹកនាំដោយលោក តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទី១ឈ្មោះ ឈ្មោះ ហ៊ុន ឃៀង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទី២ឈ្មោះ ចន ចាន់លាភ ភេទប្រុស អាយុ២៤ឆ្នាំនៅ ភូមិកៅបី ឃុំអូស្រឡៅ ស្រុកម៉ាឡៃ។ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀន១គ្រាប់ និងម៉ូតូ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុមរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕




មតិយោបល់