ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នេះលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ
បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីជាជាងអ៊ុតសក់ម្នាក់ឈ្មោះ ថាន់ ពិសី ហៅស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ
ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀលចូលថវិការដ្ឋ ក្រោមបទចោទ
ជួញដូរដោយខុសច្បាប់សារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅផ្ទះលេខ ២C ផ្លូវ៥៨D ភូមិម័រ សង្កាត់ដង្កោ
ខណ្ឌដង្កោ រាជធានីភ្នំពេញ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួរបញ្ជាក់ថា នៅក្នុងសវនាការកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ជនជាប់ចោទ ឈ្មោះ ថាន់ ពិសី
បានឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើជួញដូរគ្រឿងញៀននោះទេ ប៉ុន្តែជនជាប់ចោទទទួលសារភាពថាបានដឹងរឿង
ប្តីរបស់ខ្លួនឈ្មោះ លឹម សុភ័ក្រ មានមិត្តភក្តិឈ្មោះ តុង និងឈ្មោះ សេង ជាក្រុមជួញដូរគ្រឿងញៀន
ដោយពួកគេទិញគ្រឿងញៀនពីជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធនៅម្តុំបឹងត្របែក មកលក់បន្ត។ ជនជាប់ចោទបន្តថា
បច្ចុប្បន្នប្តីឈ្មោះ លឹម សុភ័ក្រ ជាប្តី ឈ្មោះ តុង និង ឈ្មោះ សេដ បានរត់គេខ្លួនអស់ហើយ។
គួររំឮកថា ជនជាប់ចោទឈ្មោះ ថាន់ ពិសី ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ
ឃាត់ខ្លួននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ ជាមួយគ្រឿងញៀនប្រភេទ មេតំហ្វេតាមី អាយ ចំនួន ១០៤,៤១ ក្រាម មានធាតុសុទ្ធ
៧៨,៤៩% គ្រឿងញៀនប្រភេទគ្រាប់WY ចំនួន ១,៩៦ក្រាម មានធាតុសុទ្ធ ១៥,៤១% ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២
និងសម្ភារវិចខ្ចប់គ្រឿងញៀនមួយចំនួនធំ៕
ព័ត៌មានជាតិ
មតិយោបល់