ព័ត៌មានជាតិ

ទស្សនាវដ្តី​អាឡឺម៉ង់​ចុះ​ផ្សាយ​ថា ៖ ​ក្រុមហ៊ុន ​HP ​គ្រោង​កាត់​បន្ថយ​បុគ្គលិក

ថ្មីៗនេះ ទស្សនាវដ្តីអាឡឺម៉ង់មួយដែលមានឈ្មោះថា “Wirtschafts Woche” បានចុះផ្សាយថា ក្រុមហ៊ុន Hewlett Packard (HP) ជាក្រុមហ៊ុនផលិតកុំព្យូទ័រធំមួយនៅក្នុងពិភពលោក គ្រោងកាត់បន្ថយបុគ្គលិកចំនួន ១,០០០ នាក់ នៅក្នុងប្រទេសអាឡឺម៉ង់ ដែលជាផ្នែកមួយនៃការកាត់បន្ថយបុគ្គលិកទូទាំងពិភពលោក។
នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្តី WirtschaftsWoche បានបន្តទៀងថា ក្រុមហ៊ុន HP មានគម្រោងកាត់បន្ថយបុគ្គលិកប្រមាណជា ៨,០០០ នាក់នៅក្នុងផ្នែកអឺរ៉ុប នៅចុងឆ្នាំ
២០១៤ ។
គួររំលឹកផងដែរ ក្រុមហ៊ុន HP ជាក្រុមហ៊ុនធំមួយនៅក្នុងពិភពលោក ហើយមានបុគ្គលិកសរុបទាំងអស់ច្រើនជាង ៣០០,០០០ នាក់ ដែលកាលពីខែមីនាកន្លងទៅក្រុមហ៊ុនក៏ធ្លាប់និយាយថាកាត់បន្ថយបុគ្គលិក ២៧,០០០ នាក់ ដែលស្មើនឹង ៨ ភាគរយនៃបុគ្គលិកសរុបផងដែរ។
ចំពោះបុគ្គលិកដែលត្រូវកាត់បន្ថយនេះ ក្រុមហ៊ុននឹងសន្សំសំចៃបានប្រាក់ពី ៣.០ ទៅ ៣.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំចុងឆ្នាំ ២០១៤។
ទាក់ទិននឹងព័ត៌មានមួយនេះ ក្រុមហ៊ុន HP ដែលមានទីតាំងនៅក្នុងប្រទេសអាឡឺម៉ង់មិនបានចេញសេចក្តីថ្លែងការណាមួយបញ្ជាក់ពីព័ត៌មាននេះនោះទេ៕

មតិយោបល់