តាកែវៈ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់Post Newsថា កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក មេបញ្ជាការរងផ្ទាល់ បានចុះបង្ក្រាបករណីនាំចូលនូវស្បែកក្រពើ ពីប្រទេសវៀតណាម តាមស្រុកកោះអណ្ដែត ដោយដកហូតបានស្បែកក្រពើខុសច្បាប់ទម្ងន់ ៣៩០០គីឡូក្រាម គិតជាទឹកប្រាក់ ២៤,០០០ដុល្លារ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ក្រោយប្រតិបត្តិការនេះបានបញ្ចប់ ស្បែកក្រពើទាំងនេះ ត្រូវបានដឹកមករក្សាទុកជាបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមអយ្យការសាលដំបូងខេត្ត ដើម្បីប្រគល់ស្បែកក្រពើទាំងនេះជូនខណ្ឌរដ្ឋបាលជលផលខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។
មតិយោបល់