ព័ត៌មានជាតិ

ទាញកាំបិតបុង័តោ កាប់គេរបួសធ្ងន់ ត្រូវប៉ូលិសចាប់ខ្លួន!

បាត់ដំបង: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពយកដាវស៊ាំម៉ូរ៉ៃ កាប់ទៅលើបុរសម្នាក់ ចំនួន៣កាំបិត បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចចំណុចក្រុម២២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើនេះមានឈ្មោះ វ៉េត សាវ៉ើយ ហៅឆក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកដាវស៊ាំម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះឈ្មោះ រឿត ភីរួ ហៅភិរម្យ ភេទប្រុស អាយុ៤៣ឆ្នាំចំនួន៣កាំបិតបណ្តាលឲ្យរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់