យ៉ាងហោចណាស់ក៏មានកុមារ៧នាក់ស្លាប់នៅក្នុងគ្រោះអគ្គីភ័យឆាប់ឆេះផ្ទះនៅតំបន់ Midwood ក្នុងក្រុង ញ៉ូវយ៉កអាមេរិកនៅវេលាម៉ោង០និង២០ ថ្ងៃទី២២មីនា។ គ្រោះអគ្គីភ័យខាងលើត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ទ្រងទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល៧ឆ្នាំកន្លងមកនេះ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ជនរង្គ្រោះ៧នាក់មានអាយុចាប់ពី៥ឆ្នាំដល់១៦ឆ្នាំ។បើទោះបីមិនទានកំណត់អត្តសញ្ញាណ តែប៉ូលិស បញ្ចាក់ថា កុមារទាំងនោះអាចរស់នៅក្នុងគ្រួសារមួយជុំគ្នា ។ ក្នុងពេលជាមួយគ្នានោះ ស្ត្រី២នាក់រួចផុតពីក្តីស្លាប់ ក្នុងនោះមានម្នាក់អាយុ៤៥ឆ្នាំ ត្រូវគេសន្និដ្ឋានថាជាម្តាយរបស់ជនរង្គ្រោះទាំងអស់នោះ។ ចំណែកអ្នករងរបួសម្នាក់ទៀតអាយុ១៥ឆ្នាំ បានបញ្ចូនទៅកាន់មន្ទីពេទ្យព្យាបាល។ អ្នករងរបួសទាំងពីរនាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយពេលអ្នកទាំងពីរបានលោតចុះតាមបង្អួចអាគា។ លោក Nate Weber រស់នៅផ្ទះក្បែរកន្លែងកើតហេតុបានឲ្យដឹងថា«ខ្ញុំឬស៊ូសម្លែងស្ត្រីជាម្តាយស្រែកខ្លាំងៗថា កូនរបស់ខ្ញុំនៅខាងក្នុងនៅឡើយសូមមេតាជួយដល់កូនខ្ញុំផង»។ ប្រធានក្រុមពន្លិតអគ្គិភ័យក្រុងញ៉ូវយ៉កលោក Daniel Nigro បាមឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានគ្រោះអគ្គីភ័យ គឺដោយសារតែចង្គ្រានអគ្គិសនីយខួចហើយម្ចាស់ភ្លេចផ្តាច់អគ្គិសនីយបង្ករឲ្យផ្ទុះសេឆាបឆេះតែម្តង។ លោកWeber ក៏បានអំពាវនាដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯង កុំធ្វេសប្រហេសអាចបង្ករឲ្យមានគ្រោះថ្នាក់ដូចខាង ហើយក្រុមជួយសង្គ្រោះក៏មិនអាចទៅជួយទាន់ពេលវេលា។ មានតែបង្ការដោយខ្លួនឯប៉ុណ្ណោះទើបជារឿងប្រសើបំផុត៕
ព័ត៌មានជាតិ
មតិយោបល់