ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ប្រហិតសាច់គោ មឹក​ បង្គារ បាញ់កាញ់និងគុយទាវសរសៃធំ សង្ស័យបង្កហានិភ័យខ្ពស់ដល់សុខភាព

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ សុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារកណ្តាល ខណ្ឌដូនពេញ ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។

យើងបានយកគំរូចំនួន ៦៩គំរូដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើគ្រប់មុខ បន្លែគ្រប់មុខ បញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់៕

មតិយោបល់