ព័ត៌មានជាតិ

ឆ្លងចរន្តភ្លើងផ្ទាំងសូឡា ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង នៅកំពងធំ»

កំពង់ធំ: នៅថ្ងៃសោរ៍ ២រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ មានអគ្គិភ័យ នៅវេលាម៉ោង២និង៣០នាទីរសៀល នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ឆេះផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក រនាបក្តារ។
ម្ចាស់ឈ្មោះ ម៉ក់ សុខុន ភេទប្រុស អាយុ២៦ឆ្នាំ។ ខូចខាត: ស្រូវចំនួន២តោន ប្រាក់រៀលចំនួន២០០០០រៀល សម្លៀកបំពាក់មួយចំនួនធំ ចានឆ្នាំងទាំងអស់ សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក សំបុត្រកំណើតចំនួន៤សន្លឹក។
ករណីឆេះខាងលើ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះទេ។
មូលហេតុ ឆ្លងចរន្តខ្សែភ្លើងផ្ទាំងសូឡា៕

មតិយោបល់