ព័ត៌មានជាតិ

ឡិចស៊ីស បុកទម្លុះចូលផ្ទះលក់បាយនិងរបងធនាគារប្រាសាក់ ខ្ទេចយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនដូចហោះដល់ស្តុបផ្លូវបែកជាបី បម្រុងបត់ឆ្វេងដៃ បួងចង្កូចមិនទាន់បោលចូលផ្ទះអ្នកលក់បាយ និងទម្លុះរបងធនាគារប្រាសាក់ បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កផ្ទុបជាប់ទៅមុខលែងរួច សំណាងមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែង និងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចសុីស៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1076 បើកបរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុលើបានឆ្លងផ្លូវភ្នំពេញហាយណូបម្រុងបត់ឆ្វេងដៃ ដោយសាល្បឿនរថយន្តលឿនពេក បួងចង្កូតមិនទាន់ក៏ជ្រុលចង្កូតទៅបុកផ្ទះអ្នកលក់បាយ និងទម្លុះរបងធានាគារប្រាសាក់ បណ្តាលរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កព្រមធ្វើកាជួលជុលឡើងវិញទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់